តាំងពីឆ្នាំ២០១៥រហូតដល់បច្ចុប្បន្ននេះមន្ទីរពេទ្យបានសហការជាមួយអង្គការបេះដូងជប៉ុន បានសង់អគារវះកាត់របស់អង្គការផ្ទាល់ ហើយចាប់ដំណើរការនៅឆ្នាំ២០១៦រហូតមកដល់ពេលបច្ចុប្បន្ន។ រាល់ការវះកាត់ម្តងៗមានបុគ្គលិកមន្ទីរពេទ្យម្នាក់ធ្វើជាអ្នកជំនួយការ។រាល់ការវះកាត់ការព្យាបាលមហារីក កុមារ និងការសង្គ្រោះបន្ទាន់មួយចំនួនមិនត្រូវបានបង់ថ្លៃ។
បច្ចុប្បន្នផ្នែកវះកាត់របស់មន្ទីរពេទ្យកំពុងរៀបចំដំណើរការដោយខ្លួនឯង យើងបានបង្កើត បន្ទប់អ្នកជំងឺរង់ចាំវះកាត់ បន្ទប់វះកាត់ និងបន្ទប់អ្នកជំងឺក្រោយវះកាត់ ដោយដាក់សម្ភារ:បានមួយចំនួនធំ។ ទន្ទឹមគ្នានេះដែរយើងបានបញ្ជូនបុគ្គលិកទៅបណ្តុះបណ្តាលថ្នាក់ជាតិ រួមមាន: ផ្នែកសម្ភព និងរោគស្ត្រី មាន វេជ្ជបណ្ឌិតឯកទេស ២នាក់ (ម្នាក់បានបញ្ចប់, ម្នាក់ទៀតនៅ១ឆ្នាំទៀត), វេជ្ជបណ្ឌិតទៅបណ្តុះបណ្តាល ផ្នែកវះកាត់សម្ភព និងរោគស្ត្រី ១នាក់ និងផ្នែកដាក់ថ្នាំសណ្តំ ១នាក់នៅមន្ទីរពេទ្យកា់ម៉ែត្ររយះពេល១ឆ្នាំ។ ចំណែកនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសម:វិញ មានវេជ្ជបណ្ឌិត ១នាក់ទៅបណ្តុះបណ្តាល វះកាត់ទូទៅ និងឆ្មបមធ្យមម្នាក់ផ្នែកដាក់ថ្នាំសណ្តំរយៈពេល១ឆ្នាំ។ ពិសេសទៅទៀតយើងបាន បញ្ជូនគិលានុបដ្ឋាកមធ្យម១នាក់ និងបរិញ្ញបត្រឆ្មប១នាក់ បណ្តុះបណ្តាលផ្នែករៀបចំសម្ភារ: និងបរិក្ខារសម្រាប់វះកាត់នៅមជ្ឍមណ្ឌលព្យាបាលកុមារបេះដូងជប៉ុនតែម្តង និងបញ្ជូនទៅ២នាក់ ផ្សេងទៀត។ Ø រង់នៃការវះកាត់ទាំងអស់(លើកលែងតែការសង្គ្រោះបន្ទាន់ដែលអាចគំរាមកំហែងដល់អាយុជីវិត) ត្រូវបានអនុវត្ត បន្ទាប់ពីមានការស្រង់ប្រវត្តិ និងការពិនិត្យរាងកាយបានបង្ហាញការធ្វើតេស្តរក រោគវិនិច្ឆ័យដែលចាំបាច់ និងការធ្វើរោគវិនិច្ឆ័យមុនពេលវះកាត់ត្រូវបានបំពេញ និងកត់ត្រាក្នុងកំណត់ត្រា វេជ្ជសាស្ត្រអ្នកជំងឺ។
មានសេវាកម្មវះកាត់ ច្រឹប រឺប៊ូម លើដុំសាច់ គីស ស្នាមគ្រប់ទម្រង់លើគ្រប់រូបរាងកាយ និង គ្រប់វ័យដោយវេជ្ជបណ្ឌិតជំនាញនិងមានបទពិសោធន៍ច្រើនឆ្នាំ។
មន្ទីរពេទ្យត្រូវធានាមានវត្តមានបុគ្គលិកដែលមានសម្ថភាព២៤ ម៉ោងក្នុង១ថ្ងៃនៅ
ផ្នែកសង្គ្រោះបន្ទាន់
រួមមាន មន្ទីរពិសោធន៍ អេកូ X-ray និង ECG
ឱសថស្ថានមន្ទីរពេទ្យបង្អែកមានការរៀបចំទុកដាក់ត្រឹមត្រូវមានឃ្លាំងស្តុកឱសថសម្ភារ:បរិក្ខារពេទ្យនិងឧបករណ៍ផ្សេងៗ និងឱសថស្ថានសម្រាប់ចែកចាយ និងការរក្សារទុកត្រូវបានអនុវត្តតាមពិធីសារថ្នាក់ជាតិ។