សមិទ្ធិផលថ្មី និងស្នាមញញឹមរបស់អ្នកជំងឺនៅមន្ទីរពេទ្យបង្អែកពញាឮ!
ព្រឹត្តិការណ៍ចម្បង៖ កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ មានការប្រារព្ធពិធីបើកការដ្ឋានសាងសង់អគារមន្ទីរពេទ្យថ្មី១ខ្នង (១១៣បន្ទប់ និង២៣១គ្រែ បំពាក់ដោយបរិក្ខារទំនើប) ក្រោមអធិបតីភាព ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ព្រមទាំងថ្នាក់ដឹកនាំខេត្តកណ្តាល និងស្រុកពញាឮ។
ការថ្លែងអំណរគុណ៖ គណៈកម្មការ និងបុគ្គលិកមន្ទីរពេទ្យ គោរពដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចធិបតី ហ៊ុន ម៉ាណែត និងរដ្ឋបាលខេត្ត ដែលតែងតែគាំទ្រ និងយកចិត្តទុកដាក់លើការអភិវឌ្ឍសុខុមាលភាពប្រជាពលរដ្ឋ។
ការប្តេជ្ញាចិត្ត៖ បុគ្គលិកពេទ្យទាំងអស់ប្តេជ្ញាផ្តល់សេវាថែទាំដោយក្រមសីលធម៌ វិជ្ជាជីវៈ និងគ្មានការរើសអើង ធ្វើយ៉ាងណាឱ្យស្របតាមពាក្យស្លោករបស់រាជរដ្ឋាភិបាល "សេវាល្អ រាស្ត្រស្រលាញ់"។
ការស្វាគមន៍ក្រុមគ្រូពេទ្យថ្មី៖ មន្ទីរពេទ្យបើកទ្វារស្វាគមន៍យ៉ាងកក់ក្តៅចំពោះនិស្សិតពេទ្យទើបបញ្ចប់ការសិក្សា និងគ្រូពេទ្យដែលមានបទពិសោធន៍ ឱ្យមកចូលរួមបម្រើការងារ និងចែករំលែកបទពិសោធន៍ជាមួយហេដ្ឋារចនាសម្ព័ន្ធដ៏ទំនើបនេះ។
អបអរសាទរ មន្ទីរពេទ្យបង្អែកពញាឮទទួលបានជ័យលាភីល្អជាងគេទាំង៥មន្ទីរពេទ្យបង្អែកពញាឮទទួលបានជ័យលាភីល្អជាងគេទាំង៥ ជាមន្ទីរពេទ្យផ្ដល់សេវាសាធារណៈគំរូប្រចាំប្រទេសក្នុងឆ្នាំ ២០២៤
មន្ទីរពេទ្យបង្អែកពញាឮទទួលបានជ័យលាភីជាមន្ទីរពេទ្យផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យសុខាភិបាល ដែលនិងត្រូវធ្វើបទបង្ហាញចុងក្រោយនៅថ្ងៃទី ៤ ខែកុម្ភៈ ខាងមុខដើម្បីជ្រើសយកជ័យលាភីពីលេខ១ ដល់លេខ ៥ បន្តទៀត។
មន្ទីរពេទ្យសូមថ្លែងអំណរគុណដល់ការខិតខំប្រឹងប្រែងរបស់បុគ្គលិកគ្រប់លំដាប់ថ្នាក់ និងការបន្តខំប្រឹងប្រែងផ្តល់សេវាជូនប្រជាពលរដ្ឋឲអស់ពីលទ្ធភាពប្រកបដោយគុណភាព និងសុវត្ថិភាព ។
រូបភាពខ្លះៗអំពីមន្ទីរពេទ្យបង្អែកពញាឮ
ខិតប័ណ្ឌមន្ទីរពេទ្យទី ១
ខិតប័ណ្ឌមន្ទីរពេទ្យទី ២
ជ័យលាភីអង្គភាពគំរូទូទាំងប្រទេស
ប័ណ្ណសរសើរពីក្រសួងសុខាភិបាល
ការព្យាបាលមិនគិតថ្លៃ
ផែនទីមន្ទីរពេទ្យ
មន្ទីរពេទ្យបង្អែកពញាឮ និងអង្គការបេះដូងជប៉ុន
នៅឆ្នាំ២០១៥ដោយមានកិច្ចសហប្រតិបត្តិការរវាងមន្ទីរពេទ្យបង្អែកពញាឮ និងអង្គការបេះដូងជប៉ុនបានសាងសង់អគារវះកាត់ចំនួន១ខ្នង មានគ្រែសំរាកចំនួន២៤ ធ្វើការពិនិត្យ ព្យាបាលវះកាត់ដោយពុំបង់ថ្លៃ។ យោងតាមលិខិតលេខ១១៣៤៤សហវ.អថចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលិខិតលេខ៣៨៥៤មស.នក ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ របស់ក្រសួងមុខងារសាធារណ:ស្តីពីការឯកភាពលើការតំលើងមន្ទីរពេទ្យបង្អែកពញាឮកំរិត១(CPA1)ជាមន្ទីរពេទ្យបង្អែកពញាឮកំរិត២(CPA2)។ ២០១៧អង្គការបេះដូងជប៉ុនបានសង់អាគារព្យាបាលជំងឺមហារឺកកុមារ១ខ្នង ដែលមានចំនួនគ្រែ៤១ ដោយធ្វើការពិនិត្យ ព្យាបាលជំងឺមហារឺកកុមារដោយពុំបង់ថ្លៃ។ ម៉្យាងវិញទៀតផ្អែកទៅលើកិច្ចសហប្រតិបត្តការរវាងមន្ទីរពេទ្យបង្អែកពញាឮនិងអង្គការបេះដូងជប៉ុនបានសម្រេចសាងសង់រោងបាយមួយសំរាប់បុគ្គលិកអង្គការ និងបុគ្គលិករដ្ឋ(បង់ថវិកា) ពិសេសសំរាប់អ្នកជំងឺមហារីកកុមារ។
ផ្នែកវះកាត់ធំរបស់មន្ទីរពេទ្យនឹងដំណើរការដើមឆ្នាំ ២០២៥ខាងមុខនេះ ដោយក្រុមគ្រូពេទ្យជំនាញដែលបានទទួលបានការបណ្តុះបណ្តាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ និងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសម:។
អ្នកជំងឺត្រូវទទួលលេខរងចាំមមុន និងចុះឈ្មោះ
មន្ទីរពេទ្យបង្អែកមានទំរង់ឯកសារតែ១សន្លឹកដែលមានលក្ខណ:ងាយស្រួលក្នុងការទទួលយកគ្រប់ប្រភេទសេវា។
មន្ទីរពេទ្យបង្អែកពុំអនុញ្ញាតិអោយមានការអន្តរាគមន៍ ឬអន្តរការីណាមួយសម្រាប់អតិថិជន មកប្រើប្រាស់សេវាពិនិត្យសុខភាពឡើយ។
មន្ទីរពេទ្យបង្អែកមានកន្លែងចុះឈ្មោះអ្នកជំងឺចំនួន៣ទីតាំងផ្សេងគ្នាដើម្បីសម្រួលដល់ដំណើរការចុះឈ្មោះ។
ការរង់ចាំចុះឈ្មោះរបស់អ្នកជំងឺមានរយ:ពេលប្រហែល១០នាទីតែប៉ុណ្ណោះ
មន្ទីរពេទ្យមានបុគ្គលិកដែលមានភាពរួសរាយរាក់ទាក់ សុជីវធម៌ និងសីលធម៌ល្អ (ទាំង
អាកប្បកិរិយា ទាំងពាក្យសំដី) របស់ផ្នែកជួរមុខពិសេសកន្លែងចុះឈ្មោះ និងបង់ប្រាក់។
បុគ្គលិកដែលមានតួនាទីទទួលខុសត្រូវជួរមុខផ្នែកបែងចែកជំងឺរបស់មន្ទីរពេទ្យមានភាព
រួសរាយរាក់ទាក់ មានសុជីវធម៌ មានសីលធម៌ល្អ។
បុគ្គលិកដែលមានតួនាទីទទួលខុសត្រូវផ្នែកជំងឺទូទៅរបស់មន្ទីរពេទ្យ ម្នាក់ៗមានភាព
រួសរាយរាក់ទាក់ សុជីវធម៌ មានសីលធម៌ល្អ និងមានទំនួលខុសត្រូវចំពោះផ្នែករបស់ខ្លួន
បុគ្គលិកដែលមានតួនាទីទទួលខុសត្រូវផ្នែកកុមាររបស់មន្ទីរពេទ្យ មានភាពរួសរាយ
រាក់ទាក់ មានសុជីវធម៌ មានសីលធម៌ល្អ និងមានទំនួលខុសត្រូវចំពោះផ្នែករបស់ខ្លួន។បុគ្គលិកដែលមានតួនាទីទទួលខុសត្រូវផ្នែកសម្ភព និងរោគស្ត្រីរបស់មន្ទីរពេទ្យ មានភាព
រួសរាយរាក់ទាក់ មានសុជីវធម៌ មានសីលធម៌ល្អ និងមានទំនួលខុសត្រូវចំពោះផ្នែករបស់ខ្លួន។
បុគ្គលិកដែលមានតួនាទីទទួលខុសត្រូវផ្នែកឯកទេសទឹកនោមផ្អែម សរសៃប្រសាទ
និងឯកទេសដទៃទៀតរបស់មន្ទីរពេទ្យ មានភាពរួសរាយរាក់ទាក់ មានសុជីវធម៌ មានសីលធម៌ល្អ និងមានទំនួលខុសត្រូវចំពោះផ្នែករបស់ខ្លួន។
បុគ្គលិកដែលមានតួនាទីទទួលខុសត្រូវផ្នែកអនាម័យរបស់មន្ទីរពេទ្យមានភាពរួសរាយ
រាក់ទាក់ មានសុជីវធម៌ មានសីលធម៌ល្អ និងមានទំនួលខុសត្រូវចំពោះផ្នែករបស់ខ្លួន។