មន្ទីរពេទ្យបង្អែកពញាឮ និងអង្គការបេះដូងជប៉ុន
នៅឆ្នាំ២០១៥ដោយមានកិច្ចសហប្រតិបត្តិការរវាងមន្ទីរពេទ្យបង្អែកពញាឮ និងអង្គការបេះដូងជប៉ុនបានសាងសង់អគារវះកាត់ចំនួន១ខ្នង មានគ្រែសំរាកចំនួន២៤ ធ្វើការពិនិត្យ ព្យាបាលវះកាត់ដោយពុំបង់ថ្លៃ។ យោងតាមលិខិតលេខ១១៣៤៤សហវ.អថចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលិខិតលេខ៣៨៥៤មស.នក ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ របស់ក្រសួងមុខងារសាធារណ:ស្តីពីការឯកភាពលើការតំលើងមន្ទីរពេទ្យបង្អែកពញាឮកំរិត១(CPA1)ជាមន្ទីរពេទ្យបង្អែកពញាឮកំរិត២(CPA2)។ ២០១៧អង្គការបេះដូងជប៉ុនបានសង់អាគារព្យាបាលជំងឺមហារឺកកុមារ១ខ្នង ដែលមានចំនួនគ្រែ៤១ ដោយធ្វើការពិនិត្យ ព្យាបាលជំងឺមហារឺកកុមារដោយពុំបង់ថ្លៃ។ ម៉្យាងវិញទៀតផ្អែកទៅលើកិច្ចសហប្រតិបត្តការរវាងមន្ទីរពេទ្យបង្អែកពញាឮនិងអង្គការបេះដូងជប៉ុនបានសម្រេចសាងសង់រោងបាយមួយសំរាប់បុគ្គលិកអង្គការ និងបុគ្គលិករដ្ឋ(បង់ថវិកា) ពិសេសសំរាប់អ្នកជំងឺមហារីកកុមារ។